សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, August 03, 2026

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន នៅថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ព្រមទាំងពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានប្រព្រឹត្តទៅនៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជន រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៃក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកាគណបក្សក្រសួងព័ត៌មានជាង ៨០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ដើម្បីវាយតម្លៃចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងរួមគ្នាដាក់ចេញនូវទិសដៅការងារច្បាស់លាស់សម្រាប់បន្តអនុវត្តក្នុងឆមាសទី២ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។

ពិធីប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពដឹកនាំរបស់គណបក្ស ដើម្បីធានាបាននូវការបន្តបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិឱ្យកាន់តែរឹងមាំ និងរីកចម្រើន៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640