សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, September 15, 2026

កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល

ចំនួនអ្នកទស្សនា: Views

 កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល


ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។


ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីថៃបានលើកឡើងនូវបញ្ហាជាច្រើន ដែលមួយចំនួនពាក់ព័ន្ធនឹងជម្លោះព្រំដែនគោក ព្រឹត្តិការណ៍យោធា និងបញ្ហានយោបាយផ្សេងៗ ដែលក្រៅប្រធានបទ។ ការលើកឡើងទាំងនេះអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែវាមិនមែនជាស្នូលនៃបញ្ហាដែលគណៈកម្មការផ្សះផ្សាត្រូវជួយភាគីទាំងពីរដោះស្រាយនោះទេ។


ដូច្នេះ សាធារណជនកម្ពុជាមិនចាំបាច់ព្រួយបារម្ភ ឬគិតថា កម្ពុជាត្រូវតែរត់តាមឆ្លើយតបរាល់ការចោទប្រកាន់ទាំងអស់នោះទេ។ បញ្ហាជាច្រើនត្រូវបានលើកឡើង និងឆ្លើយតបជាសាធារណៈរួចមកហើយ។ សហគមន៍អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអ្នកសង្កេតការណ៍នានា ក៏មានលទ្ធភាពពិនិត្យមើលកំណត់ត្រា អង្គហេតុ ភស្តុតាង និងការវិវត្តជាក់ស្តែងនៅលើដីដោយខ្លួនឯង។


កម្ពុជាមិនចាំបាច់ប្រកួតប្រជែងលើការចោទប្រកាន់ទេ។ កម្ពុជាត្រូវប្រកួតប្រជែងលើទឡ្ហីករណ៍ ច្បាប់ អង្គហេតុ និងដំណោះស្រាយ។


គណៈកម្មការផ្សះផ្សាមិនត្រូវបានបង្កើតឡើងដើម្បីសម្រេចថា ភាគីណាអាចធ្វើការចោទប្រកាន់ខ្លាំងជាង ឬច្រើនជាងភាគីណានោះទេ។ គោលបំណងនៃយន្តការនេះ គឺជួយភាគីទាំងពីរស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី និងអាចអនុវត្តបានចំពោះភាពជាប់គាំងនៃបញ្ហាព្រំដែនសមុទ្រ។


នៅត្រង់ចំណុចនេះ កម្ពុជាបានបង្ហាញជំហរដែលមានទិសដៅច្បាស់លាស់ និងផ្តោតលើដំណោះស្រាយ។


កម្ពុជាបានដាក់ផ្លូវដំណោះស្រាយជាក់ស្តែងលើតុ ដោយមានគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ៖​ 


ទី១-កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ។ 


ទី២-ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ 


ទី៣-ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។


នេះជាភាពខុសគ្នាសំខាន់រវាង ការប្រកួតប្រជែងនិទានកថា (narrative) និង ការស្វែងរកដំណោះស្រាយ។


ការចោទប្រកាន់អាចបង្កើតចំណងជើងព័ត៌មានបាន ប៉ុន្តែវាមិនអាចកំណត់ព្រំដែនសមុទ្របានទេ។ ការវាយប្រហារគ្នាតាមពាក្យសម្ដីអាចទាក់ទាញការចាប់អារម្មណ៍មួយរយៈ ប៉ុន្តែមិនអាចបំបែកភាពជាប់គាំងដែលមានរយៈពេលជាច្រើនទសវត្សរ៍បានឡើយ។ អ្វីដែលអាចនាំទៅរកលទ្ធផល គឺអង្គហេតុ ច្បាប់ ការចរចាដោយសុចរិត និងសំណើដំណោះស្រាយដែលអាចអនុវត្តបាន។


ហេតុនេះ សំណួរដែលសាធារណជនគួរសួរ មិនមែនថា «ថៃបានចោទកម្ពុជាប៉ុន្មានចំណុច?» ឬ «ភាគីណានិយាយខ្លាំងជាង?» នោះទេ។


សំណួរដែលមានសារៈសំខាន់ជាងគេគឺ៖ តើភាគីណាមានទឡ្ហីករណ៍ពាក់ព័ន្ធនឹងបញ្ហាដែលគណៈកម្មការកំពុងដោះស្រាយ? តើភាគីណាឈរលើមូលដ្ឋានច្បាប់? ហើយសំខាន់បំផុត តើភាគីណាបានដាក់ផ្លូវដោះស្រាយជាក់ស្តែងលើតុ?


កម្ពុជាបានបង្ហាញជម្រើសរបស់ខ្លួនហើយ។ ដូច្នេះ សំណួរសំខាន់បន្ទាប់គឺ៖ តើថៃមានផ្លូវដោះស្រាយជាក់ស្តែងអ្វីដាក់លើតុ ដើម្បីនាំភាគីទាំងពីរចេញពីភាពជាប់គាំង?


ក្នុងដំណាក់កាលនេះ កម្ពុជាគួរបន្តរក្សាភាពស្ងប់ស្ងាត់ វិន័យក្នុងការទំនាក់ទំនង និងការផ្តោតលើសំណុំរឿង។ កម្ពុជាមិនចាំបាច់នាំការជជែកពិភាក្សាទៅកាន់សមរភូមិថ្មី ដោយគ្រាន់តែភាគីម្ខាងលើកការចោទប្រកាន់ថ្មីនោះទេ។ សហគមន៍អន្តរជាតិមានលទ្ធភាពពិនិត្យមើលកំណត់ត្រា ភស្តុតាង និងការវិវត្តនានាដោយខ្លួនឯង។ ភារកិច្ចរបស់កម្ពុជាគឺបង្ហាញអង្គហេតុ ឈរលើច្បាប់អន្តរជាតិ និងបន្តដាក់ដំណោះស្រាយដែលអាចអនុវត្តបាន។


ការមិនរត់តាមឆ្លើយគ្រប់ការចោទប្រកាន់ មិនមែនជាភាពទន់ខ្សោយទេ។ ផ្ទុយទៅវិញ វាបង្ហាញពីភាពជឿជាក់លើអង្គហេតុ ទឡ្ហីករណ៍ និងដំណើរការផ្លូវច្បាប់ ហើយរក្សាការផ្តោតលើគោលដៅសំខាន់បំផុត៖ ការស្វែងរកដំណោះស្រាយដោយសន្តិវិធី សមធម៌ និងស្របតាមច្បាប់អន្តរជាតិ។


សម្រាប់សាធារណជន អាចចងចាំគោលការណ៍សាមញ្ញមួយ៖ «កុំរាប់ចំនួនការចោទប្រកាន់ ត្រូវថ្លឹងទម្ងន់ទឡ្ហីករណ៍។ កុំមើលថាអ្នកណានិយាយខ្លាំងជាង ត្រូវមើលថាអ្នកណាមានមូលដ្ឋានច្បាប់ និងដំណោះស្រាយច្បាស់ជាង។ កម្ពុជាបានដាក់ដំណោះស្រាយលើតុហើយ។ សំណួរនៅពេលនេះគឺ៖ តើថៃមានដំណោះស្រាយជាក់ស្តែងអ្វីដាក់លើតុ?»៕


Do Not Let Accusations Distract Us from the Core Issue


After listening to the opening statements delivered by Cambodia and Thailand before the Conciliation Commission established under the United Nations Convention on the Law of the Sea (UNCLOS), at the Commission’s first meeting on the morning of 15 September, the public should understand one point clearly: making more accusations does not mean having stronger legal arguments.


In its opening statement, Thailand raised a wide range of issues, some of which concerned the land border dispute, military incidents, and other political matters that fall outside the subject at hand. Such issues may attract public and media attention, but they are not at the core of the matter that the Conciliation Commission has been established to help the two parties resolve.


Therefore, the Cambodian public should not be overly concerned or assume that Cambodia must respond to every accusation made by Thailand. Many of these issues have already been raised and addressed publicly. The international community, international media, and various observers also have access to the record, facts, evidence, and developments on the ground and are able to make their own assessments.


Cambodia does not need to compete over accusations. Cambodia should compete on the strength of its arguments, international law, facts, and solutions.


The Conciliation Commission was not established to determine which party can make stronger or more numerous accusations against the other. The purpose of this mechanism is to assist the two parties in finding a peaceful and workable solution to the longstanding deadlock over their maritime boundary.


On this point, Cambodia has presented a clear and solution-oriented position.


Cambodia has put concrete pathways toward a solution on the table, with the objective of achieving an outcome that benefits the peoples of both countries and contributes to peace, cooperation, and shared prosperity in the region. To achieve this objective:


First, Cambodia seeks to conclude a treaty with Thailand, with the assistance of the Commission and in accordance with international law, establishing a single, comprehensive maritime boundary between the two countries.


Second, as an alternative, Cambodia is prepared to conclude an agreement with Thailand for the joint development and equitable sharing of resources between the two States, pending a final agreement on the maritime boundary.


Third, if a final agreement cannot be reached either on the maritime boundary or on joint development, Cambodia requests that the Commission prepare a report containing recommendations to the two parties. These recommendations could then serve as a basis for future negotiations toward such agreements, in accordance with the obligations of both parties under UNCLOS.


This illustrates the fundamental difference between competing over narratives and working toward solutions.


Accusations may generate headlines, but they cannot delimit a maritime boundary. Exchanges of political rhetoric may attract attention for a time, but they cannot break a deadlock that has persisted for decades. What can produce results are facts, international law, good-faith negotiations, and practical proposals for settlement.


The questions the public should therefore ask are not: “How many accusations did Thailand make against Cambodia?” or “Which side spoke more forcefully?”


The more important questions are: Which party has presented arguments relevant to the issues before the Commission? Which party has grounded its position in law? And, most importantly, which party has put concrete pathways toward a solution on the table?


Cambodia has already presented its options. The next substantive question is therefore: What concrete and workable pathway is Thailand prepared to put on the table to help the two parties move beyond the current deadlock?


At this stage, Cambodia should continue to demonstrate calm, discipline in its communication, and focus on the case at hand. Cambodia does not need to allow every new accusation from the other side to open a new battlefield of public argument. The international community is able to examine the record, the evidence, and developments for itself. Cambodia’s responsibility is to present the facts, uphold international law, and continue to advance workable solutions.


Not responding to every accusation is not a sign of weakness. On the contrary, it demonstrates confidence in the facts, the strength of Cambodia’s arguments, and the legal process, while keeping attention focused on the most important objective: a peaceful and equitable solution consistent with international law.


For the public, the principle can be summarized simply:


“Do not count the accusations; weigh the arguments. Do not ask who speaks louder; ask who has the stronger legal basis and the clearer pathway to a solution. Cambodia has put solutions on the table. The question now is: what concrete solution is Thailand prepared to put on the table?”



k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640