សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, October 26, 2026

អភិបាលខេត្តក្រចេះ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់រោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានទុនវិនិយោគ ៣៥០លានដុល្លារ សម្រេចបានប្រមាណ៨០%

ចំនួនអ្នកទស្សនា: Views

 

(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក (KP CEMENT INDUSTRY CO., LTD.) ដែលមានទីតាំងស្ថិតនៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

គម្រោងរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនេះ មានទំហំទុនវិនិយោគរហូតដល់ ៣៥០លានដុល្លារអាមេរិក និងបានចាប់ផ្ដើមដំណើរការសាងសង់កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។

គិតមកទល់ពេលនេះ សកម្មភាពសាងសង់សម្រេចបានប្រមាណ ៨០% ហើយ ដោយគ្រោងនឹងបញ្ចប់ការដ្ឋានជាស្ថាពរ និងចាប់ផ្ដើមដំណើរការខ្សែច្រវាក់ផលិតកម្មស៊ីម៉ង់ត៍ម៉ាក «ស៊ីខេម ស៊ីម៉ិន» (CECAM CEMENT) ដើម្បីចែកចាយលើទីផ្សារជាផ្លូវការនៅខែមីនា ឆ្នាំ២០២៧ ខាងមុខ។

ស្របគ្នានឹងដំណើរការរោងចក្រ ក្រុមហ៊ុនក៏បាននិងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន រួមមានផ្លូវក្រាលកៅស៊ូទទឹង៦ម៉ែត្រ ប្រវែង ៨០គីឡូម៉ែត្រ និងកំពង់ផែពហុបំណងចំនួន ១កន្លែង ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព។

នៅពេលដាក់ឱ្យដំណើរការពេញលេញ រោងចក្រនេះនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានប្រមាណ ១.៨លានតោនក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ឱកាសការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងតំបន់បានជាង ៤០០កន្លែង ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស។

ក្នុងឱកាសនោះ លោក វ៉ា ថន បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រមទាំងបានផ្តល់ការណែនាំដល់តំណាងក្រុមហ៊ុន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់បងប្អូនកម្មករ និយោជិត។

បន្ថែមពីនេះ លោកអភិបាល បានសង្កត់ធ្ងន់លើការគិតគូររៀបចំបណ្តុះបណ្តាល និងសាលារៀនសម្រាប់កូនចៅកម្មករ ព្រមទាំងការកសាងវត្តអារ៉ាម ឬទីសក្ការៈ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករ និយោជិត ក្នុងការគោរពបូជាតាមទំនៀមទម្លាប់ប្រពៃណី និងសាសនា៕

k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640