សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 13, 2026

អភិបាលខេត្តស្វាយរៀង ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន៣៤នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ចំនួន ១គ្រឿង មួកសុវត្ថិភាព និងថវិកាមួយចំនួន

ចំនួនអ្នកទស្សនា: Views

 

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សចំនួន ៣៤នាក់ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគារ «ឃ» សាលាខេត្តស្វាយរៀង។

យោងតាមរបាយការណ៍ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសិស្សជាប់និទ្ទេស A ចំនួន ៣៣នាក់ (ស្រី ១៤នាក់) និងសិស្សជាប់និទ្ទេស A ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ចំនួន ១នាក់ (ស្រី)។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀន និងជំរុញការសិក្សារបស់សិស្សានុសិស្ស រហូតទទួលបានលទ្ធផលល្អប្រសើរនេះ។

ឯកឧត្តមបានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ តស៊ូព្យាយាម ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងអបាយមុខផ្សេងៗ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថានៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត​ បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៣៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៨​ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកវិទ្យាល័យទាំង១៥​ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕

ប្រភព៖ https://www.cpp.org.kh/details/488642

k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640