បាត់ដំបង: ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម ជាមួយគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង(UME) ដែលដឹកនាំដោយ លោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
នៅក្នុងកិច្ចសម្តែងការគួរសមនោះលោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង (UME) បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ជូនដល់ឯកឧត្តម អភិបាលខេត្ត សម្រាប់ផ្តល់ជូនបន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្ត មសិក្សា ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក ទុន ភក្តី និងគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ មកដល់រដ្ឋបាលខេត្ត ដើម្បីផ្តល់បន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានោះ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ ធូ កុសល
0 comments:
Post a Comment