សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, February 03, 2022

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់កំណាយស្រាវជ្រាវ សិក្សារចនាសម្ព័ន្ធគ្រឹះប្រាសាទព្រហ្មកិល នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ

ចំនួនអ្នកទស្សនា: Views




សៀមរាប :ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់កំណាយស្រាវជ្រាវ សិក្សារចនាសម្ព័ន្ធគ្រឹះប្រាសាទព្រហ្មកិល នៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ។ នេះបើយោងតាមការឱ្យដឹងពីសំណាក់លោក ភឹង តារា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា។ 

 លោក ភឹង តារា បានឱ្យដឹងនៅថ្ងៃ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវនៅប្រាសាទព្រហ្មកិល ចាប់តាំងពីខែតុលា ឆ្នាំ២០២១មក ដោយក្រុមការងារបានធ្វើកំណាយចំនួនបីរណ្តៅផ្សេងគ្នា ពោលគឺរណ្តៅទី១ ធ្វើកំណាយសិក្សាស្រាវជ្រាវពីរចនាសម្ព័ន្ធខ្លោងទ្វារទី១ចូលប្រាសាទ ទាក់ទងនឹងស្រះទឹកស្ថិតនៅទិសឦសាន ។ រណ្តៅទី២ ធ្វើកំណាយសិក្សាស្រាវជ្រាវពីរចនាសម្ព័ន្ធបណ្ណាល័យ ទាក់ទងជាមួយនឹងកំពែងទី១របស់ប្រាសាទ ។ 

ចំណែក រណ្តៅទី៣ ធ្វើកំណាយស្រាវជ្រាវអំពីគ្រឹះតួប៉មប្រាសាទ ដោយលោកបានបញ្ជាក់ថា ការកំណាយស្រាវជ្រាវនេះ ដើម្បីសិក្សាពីគ្រឹះរចនាសម្ព័ន្ធរបស់ប្រាសាទព្រហ្មកិល ទាំងមូល។ លោក ភឹង តារា បានឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវគ្រឹះប្រាសាទព្រហ្មកិលនេះបានបង្ហាញថា គ្រឹះខ្លោងទ្វារទី១ ហើយនិងគ្រឹះកំពែងទី១ រួមនឹងគ្រឹះអាគារបណ្ណាល័យផងគឺនៅល្អ ។
]
 ចំណែកគ្រឹះតួប៉មប្រាសាទហាក់ដូចជាស្រុត(ខ្សោយ) ហេតុដូចនេះហើយ ដែលធ្វើឱ្យផ្នែកតួប៉មនៅទិសនិរតី រលំដួល។ លោក បុរាណវិទូ បានបន្តឱ្យដឹងទៀតថា ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ ជុំវិញក្រុងអង្គរធំ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២។ ការជួសជុលប្រាសាទនេះ ក្នុងគោលបំណងលើកតម្លៃប្រាសាទព្រហ្មកិល ឡើងវិញ ៕ដោយហង្ស សៀក សម្រួលផ្សាយដោយ៖ dara

 


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640