សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, February 03, 2022

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំការសិក្សាប្លង់បច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

 



 កណ្ដាល :ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅថ្ងៃ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្ដីពីការសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រួមនឹងមន្រ្តីជំនាញ ដើម្បីជួយផ្តល់ជាទិន្នន័យ និងមតិយោបល់ផ្សេងៗ សំដៅធ្វើឱ្យគម្រោងនេះប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យ តាមផែនការគ្រោងទុក ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ដែលបានដឹកនាំកិច្ចប្រជុះនោះបានមានប្រសាសន៍ថា ផែនការមេ និង យុទ្ធសាស្រ្តប្រព័ន្ធលូ ទូទាំងប្រទេសកម្ពុជា គឺសំដៅរួម នៃផែនការមូលដ្ឋានថ្នាក់ជាតិ ស្ដីពីប្រព័ន្ធលូ និងសម្រាប់កំណត់សូចនាករ នៃផែនការប្រព័ន្ធលូ។ ប្រព្រឹត្តិកម្មទឹកកខ្វក់ ការរចនាប្រព័ន្ធលូ និងការសាងសង់សំណង់តាមស្ដង់ដារ គឺត្រូវពិនិត្យ អំពីអត្រា នៃការបំប្លែងទឹកកខ្វក់ ការប៉ាន់ស្មាននៃបរិមាណទឹកកខ្វក់ ដែលមានប្រភពមកពី លំនៅឋាន ឧស្សាហកម្ម និង ទេសចរណ៍ ។ សំខាន់គឺប្លង់គោលប្រើប្រាស់ដីធ្លី និងចំនួនប៉ាន់ស្មានជាដង់ស៊ីតេប្រជាជនក្នុងក្រុងតាខ្មៅ គឺចាំបាច់ត្រូវតែធើ្វបច្ចុប្បន្នភាព ដើម្បីធ្វើការសិក្សាលើទិន្នន័យទាំងនោះឱ្យសមស្របទៅនឹងទិន្នន័យ នៃអត្រាលំហូរ និងបរិមាណទឹកកខ្វក់ជាក់ស្ដែង។

លោកអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរ អង្គភាព និងមន្រី្តជំនាញ ត្រូវពន្លឿនការសិក្សាគំនូសប្លង់បច្ចេកទេស គម្រោងអភិវឌ្ឍន៍ប្រព័ន្ធច្រោះទឹកកខ្វក់ឱ្យបានឆាប់រហ័ស ត្រូវប្រមូលទិន្នន័យដែលពាក់ព័ន្ធពីការសិក្សាប្រព័ន្ធលូ និងយុទ្ធសាស្រ្តប្រព័ន្ធលូ សម្រាប់ក្រុងតាខ្មៅ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ក្រុងតាខ្មៅ ឆ្នាំ២០៣០ ។ មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ត្រូវរកទិន្នន័យទឹកភ្លៀងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ និងការខូចខាតនៃតំបន់ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងក្រុងតាខ្មៅ ១០ឆ្នាំចុងក្រោយ។ មន្ទីរបរិស្ថានត្រូវ ត្រៀមច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងការគ្រប់គ្រងសំណង់រាវ ត្រូវសិក្សាលើគុណភាពទឹកនៃទីតាំងគម្រោង និងទីតាំងប្រហាក់ប្រហែលពីរោងចក្រប្រព្រឹត្តិកម្ម និងគម្រោងបំពង់បង្ហូរ ។ មន្ទីរសាធារការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំផែនទីប្រព័ន្ធបំពង់បង្ហូរ ប្រព័ន្ធលូក្នុងក្រុងតាខ្មៅ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ឱ្យបានច្បាស់លាស់ផងដែរ ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅបច្ចុប្បន្ននេះ ត្រូវបានក្រុមការងារនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចម្រុះ DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. កំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត នឹងឈានទៅសម្រេចលទ្ធផលសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រជុំ និងសិក្សាលើទិន្នន័យលម្អិតបានចប់សព្វគ្រប់៕ដោយណយ នឿន(ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara


k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640