ថ្ងៃ អង្គារទី8​ ខែ មេសា ឆ្នាំ 2025

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, April 05, 2025

អភិបាលខេត្តពោធិ៍សាត់៖ «រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រជាជន យើងមានសុខុមាលភាពល្អ»

ចំនួនអ្នកទស្សនា: 0 Views

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដែលក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រជាជន យើងមានសុខុមាលភាពល្អ ដែលជាគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ដោយធ្វើឱ្យ ជីវភាពរស់នៅរបស់ប្រជាជនធូរធារ បានកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ និងបានធ្វើឱ្យអត្រានៃភាពក្រីក្រ ឈានទៅដល់កម្រិតទាប។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ប្រធានមន្ទីរពេទ្យបង្អែក ស្រុក/ក្រុង, ប្រធានមណ្ឌលសុខភាពទាំង៤៩ ឃុំ/សង្កាត់, តំណាងអង្គការដៃគូរ និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក ខូយ រីដា សូមថ្លែងនូវការកោតសរសើរនូវសមិទ្ធផល និងស្នាដៃ របស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ច ដោយមិនគិតពីការនឿយហត់ ក្នុងបុព្វហេតុផ្តល់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋជាអ្នកជំងឺ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងការចុះផ្តល់សេវាក្នុងតំបន់គោលដៅ ជាពិសេសតំបន់ជនបទដាច់ស្រយាល។ លោកក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការគាំទ្រពីអង្គការជាតិ អន្តរជាតិ ទាំងនៅក្នុង និងក្រៅខេត្ត ព្រមទាំង ភ្នាក់ងារផ្តល់ជំនួយផ្សេងៗទៀត និងដោយមានការចូលរួមពីសហគមន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលជាលទ្ឋផល គឺបានធ្វើឱ្យប្រសើរឡើង ក្នុងការលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ ព្រមទាំងបានកាត់បន្ថយអត្រាឈឺ និងស្លាប់ គួរឱ្យកត់សម្គាល់។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា វិស័យសុខាភិបាល ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានសុខភាពល្អចៀសបាននូវជំងឺផ្សេងៗ គឺមានន័យថា គាត់បានកាត់បន្ថយនូវការចំណាយសម្រាប់ផ្នែកសុខភាព។ នេះជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ហើយក៏ជាផ្នែកមួយសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពស្វាហាប់ និងឆ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ខូយ រីដា បានបន្ថែមថា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់ ក្នុងការលើកស្ទួយ និងពង្រឹងវិស័យសុខាភិបាលឱ្យបានខ្លាំងក្លា សំដៅទៅរកការផ្តល់សេវាសុខាភិបាល ជាប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ពិសេសជនងាយរងគ្រោះ ដូចជា៖ ស្ត្រី កុមារ ជនពិការ ចាស់ជរា និងប្រជាជនក្រីក្រ រស់នៅតំបន់ជនបទដាច់ស្រយាល។ ផ្អែកលើលទ្ធផលឆ្នាំកន្លងមក គឺជាមោទនភាពមួយដែលបានមកពីការអនុវត្តន៍ផែនការបានត្រឹមត្រូវ ព្រមទាំងមានការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានោះត្រូវខិតខំបន្ថែមទៀត ដើម្បីឱ្យសូចនាករដែលមិនទាន់ដល់ទិសដៅ និងបានខិតទៅជិតនឹងផែនការដែលបានគ្រោងទុក ជាពិសេសសូចនាករទាក់ទងនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់ម្តាយ ទារក និងកុមារ។

ដើម្បីចូលរួមអនុវត្តនូវផែនការបន្ត លោកសូមលើកយកចំណុចមួយចំនួន រួមមាន៖

*ត្រូវធានានូវគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ លើការព្យាបាលថែទាំលើអតិថិជន និងអ្នកជំងឺ។

*ត្រូវធានាលើការផ្តល់សេវា ដូចជាផ្តល់ថ្នាំបង្ការជំងឺផ្សេងៗ ជូនស្ត្រីមានផ្ទៃពោះ ទារក និងកុមារ និងចាស់ជរា គ្មានទីពឹង ប្រជាពលរដ្ឋងាយរងគ្រោះ នៅតំបន់ដាច់ស្រយាល ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍អ្វីឡើយ។

*ត្រូវពង្រឹង និងជំរុញបន្ថែមទៀត នូវការអនុវត្តន៍ច្បាប់គ្រប់គ្រងឱសថ ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រជាដើម។

*ត្រូវរួមគ្នាសម្អាតបរិស្ថាន អនាម័យ តាមទីធ្លាបរិវេណទាំងក្នុង និងក្រៅមន្ទីរពេទ្យ។

លោកសូមសម្តែងនូវការកោតសរសើរ និងសូមចូលរួមអបអរសាទរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលកន្លងមកក្នុងឆ្នាំ២០១៩, ២០២៣ និង២០២៤ មូលដ្ឋានផ្តល់សេវាសុខាភិបាលមួយចំនួន បានទទួលនូវពានរង្វាន់ជ័យលាភី ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យបង្អែកចំនួន០៣ បានទទួលជ័យលាភី ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ រួមមាន៖

ទី១៖ មន្ទីរពេទ្យបង្អែកបាកាន ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

ទី២៖ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស

ទី៣៖ មន្ទីរពេទ្យបង្អែកក្រគរ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៦ ទូទាំងប្រទេស។

ក្នុងឱកាសនោះ ក៏មានកម្មវិធីចុះកិច្ចព្រមព្រៀង ស្តីពីការអនុវត្តន៍ផែនការប្រតិបត្តិ សុខៈ ពុទ្ធិ រវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ព្រមទាំងប្រគល់ប័ណ្ណសរសើរ ជូនដល់អង្គភាពមានស្នាដៃល្អ​ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥ផងដែរ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640