ថ្ងៃ សៅរ៍ទី5​ ខែ មេសា ឆ្នាំ 2025

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, March 17, 2025

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពត

ចំនួនអ្នកទស្សនា: 0 Views

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ពិធីមានការចូលរួមពីសំណាក់ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត, ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តព្រមទាំងជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពតទាំងអស់ ក្នុងការថែរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងផ្តល់ជូននូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកសម្រាកកម្សាន្តក្នុងខេត្តកំពត។ លោកអភិបាលខេត្ត ក៏បានធ្វើការលើកទឹកចិត្តឱ្យកងកម្លាំងអាវុធហត្ថទាំងអស់ បន្តកិច្ចការងាររបស់ខ្លួន ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ន ឱ្យបានគង់វង្សយូរអង្វែងបន្តទៅមុខទៀត។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងកោតសរសើរ ដល់កងកម្លាំងអាវុធហត្ថខេត្តកំពតទាំងអស់ ដែលកន្លងមកបានអនុវត្ត តួនាទីភារកិច្ចបានល្អ ក្នុងការបំរើ ការពារប្រជាពលរដ្ឋ ហើយទទួលបានការជឿទុកចិត្ត ពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋផងដែរ។

នាយឧត្តមសេនីយ៍ បានបន្តថា កងរាជអាវុធហត្ថ បានធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍ចំនួន៤ ដើម្បីបង្កើនគុណភាព នៃការប្រតិបត្តិតួនាទី និងភារកិច្ចឱ្យកាន់តែប្រសើរ រួមមាន៖ ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ក្នុងការប្រតិបត្តិតួនាទីភារកិច្ច ដែលទាមទាចាំបាច់ឱ្យមានការងារអប់រំ និងបណ្តុះបណ្តាល ដល់កងកម្លាំងទាំងអស់។

យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់អគារសេនាធិការកងរាជអាវុធហត្ថខេត្តនាពេលនេះគឺត្រូវបានធ្វើឡើងតាមគំរូប្លង់រចនាបទសិល្បៈខ្មែរ ដែលបានឯកភាពតែមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលអគារសេនាធិការនេះមានទទឹង ១២ម៉ែត្រ បណ្តោយ ៥៦ម៉ែត្រ កម្ពស់ ៣ជាន់ មានផ្ទៃក្រឡា ២.០១៦ម៉ែត្រការ៉េ ត្រូវប្រើពេលសាងសង់ ១៥ខែ និងចំណាយថវិកាប្រមាណ ២.៦០០លានរៀល ដោយមិនគិតបញ្ចូលគ្រឿងបំពាក់នៅឡើយ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640