សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, August 02, 2025

លោក ត្រាំ បញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ ក្រោយការសម្លុតគំរាមរបស់អតីតប្រធានាធិបតីរុស្ស៉ី

ចំនួនអ្នកទស្សនា: Views

 លោក ត្រាំ បញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ ក្រោយការសម្លុតគំរាមរបស់អតីតប្រធានាធិបតីរុស្ស៉ី

(វ៉ាស៊ីនតោន)៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១ ខែសីហា បាននិយាយថារូបលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿង ទៅកាន់ទីតាំងសមស្របមួយ ជាការឆ្លើយតបទៅនឹងការសម្លុតគំរាមពីអតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បាននិយាយថាលោក ត្រាំ គួរតែចងចាំថាទីក្រុងមូស្គូកាន់កាប់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរសល់ពីសម័យអតីតសហភាពសូវៀត ជាជម្រើសចុងក្រោយ។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំបានចេញបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ២គ្រឿងទៅឈរជើងនៅកន្លែងសមស្របមួយ បន្ទាប់ពីការធ្វើសេចក្ដីថ្លែងការណ៍បង្ករឿង»។ លោក ត្រាំ បានចាត់ទុកការអត្ថាធិប្បាយថ្មីៗរបស់លោក Medvedev គឺជាការបង្ករឿងធ្ងន់ធ្ងរ ហើយបានព្រមានថាការនិយាយមិនចេះគិតអាចនឹងនាំ ទៅរកផលវិបាកដោយអចេតនា។ តែលោកផ្ទាល់សង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងនោះទេ។

លោក ត្រាំ មិនបានបញ្ជាក់ឱ្យថាតើលោកបានបញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរទាំង២គ្រឿង ខាងលើទៅកាន់ទីណាឡើយ ហើយក៏មិនបានបង្ហើបថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឬក៏មានបំពាក់អាវុធនុយក្លេអ៊ែរដែរឬក៏យ៉ាងណានោះទេ?

គួរបញ្ជាក់ថា ការប្រកាសពីការចល័តនាវាមុជទឹកនុយក្លេអ៊ែររបស់លោក ត្រាំ កើតឡើងមានចំពេលសង្រ្គាមពាក្យសម្ដីរវាងលោកជាមួយមេដឹកនាំរុស្ស៉ីកាន់តែឡើងកម្ដៅ បន្ទាប់ពីលោកបានទុក ពេល១០ថ្ងៃ​ឱ្យលោក ពូទីន យល់ព្រមទទួលយកបទឈប់បាញ់ជាមួយអ៊ុយក្រែន បើពុំដូច្នោះទេទីក្រុងមូស្គូនឹងត្រូវប្រឈមនឹងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកការនាំចេញប្រេងរបស់រុស្ស៉ី រួមទាំង លើបណ្ដាប្រទេសណាដែលទិញប្រេងពីរុស្ស៉ី៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640