សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, August 02, 2025

ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍

ចំនួនអ្នកទស្សនា: Views

 ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ តាមរយៈសេចក្តីជូនដំណឹងបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និងស្ថិរភាពពេញលេញសម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែនគោកជាច្រើន។

ដោយកត់សម្គាល់ពី កិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការស្តារឡើងវិញយ៉ាង ពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួមទាំងទីតាំងដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចតាម បណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់ រួមទាំងប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញដែលជារាជធានីដ៏រស់រវើក បរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុស ជាមួយនឹង ទឹកសមុទ្រពណ៌ខៀវនៅខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិ ដូចជា ខេត្តកំពត និងកែប ជាមួយនឹងតំបន់អេកូទេសចរណ៍ និងសហគមន៍នៅភូមិភាគឦសាន ប្រកបដោយសុវត្ថិភាព ពេញលេញ និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការស្វាគមន៍របស់ប្រជាជន ក្នុងស្រុកដែលពោរពេញ ទៅដោយស្នាមញញឹម និងភាពស្មោះត្រង់។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាព និងការការពារសម្រាប់ភ្ញៀវទេសចរ ដោយមានអាជ្ញាធរជាតិ និងក្នុងតំបន់ តាមដានយ៉ាងយកចិត្តទុកដាក់ និងរក្សាសុវត្ថិភាព នៅទូទាំងប្រទេស។

កម្ពុជា មានការប្តេជ្ញាចិត្ត ចំពោះគុណតម្លៃពិតនៃសន្តិភាព សុវត្ថិភាព ការគោរពវប្បធម៌ និង បដិសណ្ឋារកិច្ច។ វិស័យទេសចរណ៍ នៅតែជាសសរស្តម្ភ នៃមោទកភាពជាតិ និងមិត្តភាពអន្តរជាតិ។ ដូច្នេះ សុវត្ថិភាព និងសុខុមាលភាពរបស់ភ្ញៀវទេសចរទាំងអស់ គឺតែងជាអាទិភាពខ្ពស់បំផុតរបស់យើងជានិច្ច។

តាមន័យនេះ ក្រសួងទេសចរណ៍ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តការធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងផ្សព្វផ្សាយ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងទេសភាពដ៏ស្រស់បំព្រងប្រកបដោយ ទំនុកចិត្តពេញលេញ នៃសុវត្ថិភាព និង ភាពកក់ក្តៅ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640