សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, December 11, 2025

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិ

ចំនួនអ្នកទស្សនា: Views

 ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត

នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្ត ដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់មានផាសុខភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តដឹកជញ្ជូនកម្មករនិយោជិត ក្រោមអធិបតីភាព ឯកឧត្តម​ ប៉េង​ ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន​ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ដែលប្រព្រឹត្តិទៅនៅបរិវេណតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ។

ពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ លោកជំទាវប្រតិភូអមដំណេីរ​ លោកអភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ តំណាងកងកម្លាំងទាំង៣​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកអភិបាលក្រុងបាវិត​ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត​ លោក លោកស្រីនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត​ ព្រមទាំងបងប្អូនកម្មករ​ កម្មការិនី​ និងបងប្អូនដែលជាអ្នកបេីកបររថយន្តជាច្រេីនរូបទៀត។

មានមតិស្វាគមន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ បើយើងពិនិត្យមើលពីស្ថានភាពខេត្តស្វាយរៀង កាលពីអតីតកាល គឺជាតំបន់ព្រំដែនដែលមានការគំរាមកំហែងដោយសារសង្គ្រាម ជាតំបន់មានការអភិវឌ្ឍតិចតួច ប្រជាពលរដ្ឋភាគច្រើនប្រកប មុខរបរតែក្នុងវិស័យកសិកម្ម និងធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើនៅក្រៅខេត្ត ។

ឯកឧត្តមបន្ថែមថា​ នៅទូទាំងខេត្តយើងមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៣កន្លែង ក្នុងនោះកំពុង ដំណើរការចំនួន ១២កន្លែង (ច្រើនជាងគេនៅទូទាំងប្រទេស) និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ចំនួន ១.០៧៤កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្ម សរុបរហូតដល់ ៣.៦៣១មូលដ្ឋាន ដែលកំពុងមានសកម្មភាព រួមចំណែកដល់ការលើកកម្ពស់ សមត្ថភាព និងផលិតភាពជាតិ សម្រាប់ការនាំចេញ ក៏ដូចជាបម្រើឲ្យការប្រើប្រាស់ក្នុងស្រុក និងបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋ ចំនួន ១៤៦.៥៨១នាក់ ដែលជាផ្នែកមួយដ៏សំខាន់ បង្កឱកាសកាន់តែងាយស្រួលដល់យុវជន និងប្រជាជនក្នុងការស្វែងរកការងារធ្វើ រួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ។

សូមជម្រាបបជូនថា​ ពិធីនេះមានគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តប្រភេទដឹកអ្នកដំណើរ ឬកែលម្អឱ្យមានកៅអីអង្គុយសមរម្យសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិត ស្របតាមផែនការជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានចង្អុលបង្ហាញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរិះរកយន្តការគាំទ្រ និងការលើកទឹកចិត្តនានា សំដៅធ្វើយ៉ាងណាឱ្យរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិតមានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ ជាពិសេសការសម្របសម្រួលរៀបចំឱ្យអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើរថយន្តដឹកជញ្ជូនរបស់ខ្លួន ដែលនេះជាការចូលរួមលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរជាងមុនជូនដល់កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនទាំងនោះ។

 

 

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640