រដ្ឋបាលរាជធានីភ្នំពេញ តាំងបង្ហាញរូបថតជាច្រើនផ្ទាំងពីសមិទ្ធផលនានា និងការងារអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ លេីគ្រប់វិស័យក្នុងសម័យតេជោ-ធិបតី
(ភ្នំពេញ)៖ រូបភាពជារូបថតសកម្មភាពចម្រុះជាច្រើនផ្ទាំងស្ដីពីសមិទ្ធផលនានា និងការងារអភិវឌ្ឍន៍រាជធានីភ្នំពេញលេីគ្រប់វិស័យ ក្នុងសម័យតេជោ-ធិបតី ត្រូវបានដាក់តាំងពិព័រណ៌ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលេីកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន រាជធានីភ្នំពេញ បានបំលែងខ្លួនពីទីក្រុងគ្មានមនុស្សនៅ ទៅជាទីក្រុងដែលជាបណ្ដុំនៃការរស់នៅ ប្រកបដោយប្រណិតភាពតំបន់ទេសចរណ៍ដ៏រស់រវើក មានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបានយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។
ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន។
មុនពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រាបជូនលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ពីរូបភាពជាច្រើនផ្ទាំងខាងលើ បានបង្ហាញពីសមិទ្ធផលនានា និងការងារអភិវឌ្ឍទីក្រុងភ្នំពេញលេីគ្រប់វិស័យ ក្នុងសម័យតេជោ-ធិបតី និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន របស់រាជធានីភ្នំពេញ។
ខណៈនោះ លោក ស៊ុន ចាន់ថុល បានកោតសរសើរចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលរាជធានី ព្រមទាំងថ្នាក់ដឹកនាំរាជធានី បានខិតខំប្រឹងប្រែងបំពេញការងារអភិវឌ្ឍន៍ទីក្រុងភ្នំពេញ លេីគ្រប់វិស័យ ទទួលបានផ្លែផ្កា ដូចសព្វថៃ្ងនេះ៕














0 comments:
Post a Comment