សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, January 17, 2026

នាយក CIA អាមេរិក បានទៅជួបមេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា នៅទីក្រុងការ៉ាកាស

ចំនួនអ្នកទស្សនា: Views

 នាយក CIA អាមេរិក បានទៅជួបមេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា នៅទីក្រុងការ៉ាកាស

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី១៦ ខែមករា មន្រ្តីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យដឹងថា នាយកទីភ្នាក់ងារចារកម្មអាមេរិក លោក John Ratcliffe បានធ្វើដំណើរទៅប្រទេសវ៉េណេស៊ុយអេឡា ហើយបានជួបមេដឹកនាំស្តីទី លោកស្រី Delcy Rodriguez ក្នុងទស្សនកិច្ចកម្រិតខ្ពស់លើកដំបូងធ្វើឡើងដោយទីក្រុងវ៉ាស៉ីនតោន ចាប់តាំងពីយោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបញ្ជូនប្រមុខ CIA ទៅកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយលោកស្រី Rodriguez ដែលបានប្រព្រឹត្តទៅរយៈពេល២ម៉ោង ហើយវាកើតមានឡើងតិចជាង២សប្តាហ៍ បន្ទាប់ពីលោក Maduro និងភរិយា ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការយោធារបស់អាមេរិក។

ប្រភពពីមន្រ្តីរដ្ឋបាលលោក ត្រាំ បានឱ្យដឹងទៀតថា ក្រោមការបង្គាប់របស់លោកប្រធានាធិបតីអាមេរិក លោក Ratcliffe បានធ្វើដំណើរទៅជួបប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ដើម្បីពាំនាំនូវសារប្រាប់ថា សហរដ្ឋអាមេរិកទន្ទឹងរង់ការធ្វើឱ្យប្រសើរឡើង​ទំនាក់ទំនងការងារ ជាមួយប្រទេសអាមេរិកឡាទីនមួយនេះ។ មន្រ្តីដដែលបានបន្ថែមថា លោក Ratcliffe និងលោកស្រី Rodriguez បានជជែកអំពីលទ្ធភាពនៃឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈវ៉េណេស៊ុយអេឡា លែងជាកន្លែងជ្រកកោនសុវត្ថិភាព សម្រាប់សត្រូវរបស់អាមេរិកទៀតហើយ ជាពិសេសពួករត់ពន្ធគ្រឿងញៀន។

ទស្សនកិច្ចខាងលើធ្វើឡើង មួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានសន្ទនាជាមួយលោកស្រី Rodriguez ជាលើកដំបូងតាមទូរសព្ទ និង​ក្នុងថ្ងៃតែមួយដែលរូបលោកបានជួប មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado នៅសេតវិមាន។

គួរបញ្ជាក់ថា មកទល់ពេលនេះ លោក ត្រាំ បានផ្តល់ការគាំទ្រឱ្យលោកស្រី Delcy Rodriguez ដែលជាអនុប្រធានាធិបតី និងជាសម្ព័ន្ធមិត្តសំខាន់ម្នាក់របស់លោក Maduro ឱ្យនៅបន្តគ្រប់គ្រងប្រទេស ដរាបណាទីក្រុងវ៉ាស៉ីនតោន និងទីក្រុងការ៉ាកាស​ និយាយត្រូវគ្នារឿងប្រេងវ៉េណេស៊ុយអេឡា៕


k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640