សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, May 30, 2026

អនុប្រធានទី១ គ.ជ.គ.ម ណែនាំឲ្យរៀបចំផែនការសកម្មភាពត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងរដូវវស្សា

ចំនួនអ្នកទស្សនា: Views
អនុប្រធានទី១ គ.ជ.គ.ម ណែនាំឲ្យរៀបចំផែនការសកម្មភាពត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយកើតឡើងជាយថាហេតុក្នុងរដូវវស្សា

នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២, ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការរង និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើន។

បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ដោយសារពេលនេះឈានចូលរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ សូមណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើឲ្យមានការចុះត្រួតពិនិត្យតាមបណ្តាកងរុករក និងសង្គ្រោះ ដែលជាកម្លាំងមានជំនាញក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញប្រកាសតែងតាំងថ្នាក់ដឹកនាំ ជាអនុប្រធាន និងទីប្រឹក្សានៃ គ.ជ.គ.ម សរុបចំនួន ៤រូប។ ក្នុងនោះ ឯកឧត្តម អ៊ុ សុខ ត្រូវបានតែងតាំង ជាអនុប្រធាន គ.ជ.គ.ម, ឯកឧត្តម ឃុន សុខា និង ឯកឧត្តម គឹម សុវឌ្ឍនា ជាទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ និង ឯកឧត្តម សូរ សុជាតិ ជាទីប្រឹក្សា គ.ជ.គ.ម។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំត្រូវពិនិត្យ និងរៀបចំចាត់តាំងប្រគល់ភារកិច្ចឲ្យបានឆាប់ ដើម្បីចូលអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន។

លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានជំរុញដល់សមាសភាពថ្នាក់ដឹកនាំដែលទើបទទួលការតែងតាំងថ្មី ត្រូវសហការយ៉ាងជិតស្និទ្ធ ហើយអនុវត្តតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យមានប្រសិទ្ធភាពផងដែរ៕




k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640