សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, October 26, 2026

រដ្ឋមន្ត្រីព័ត៌មាន៖ ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងសម័យឌីជីថល មនុស្សគ្រប់គ្នាអាចផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកសារព័ត៌មាននោះទេ។

ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «យើងកំពុងរស់នៅក្នុងសម័យមួយដែលបច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបផលិត និងចែកចាយព័ត៌មានយ៉ាងជ្រាលជ្រៅ។ កាលពីមុន ដើម្បីឱ្យព័ត៌មានមួយទៅដល់មនុស្សរាប់ម៉ឺននាក់ យើងត្រូវមានស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត ម៉ាស៊ីនបោះពុម្ព និងបុគ្គលិកជាច្រើន។ សព្វថ្ងៃ ទូរសព្ទដៃមួយគ្រឿងអាចធ្វើបានស្ទើរតែទាំងអស់។ មនុស្សម្នាក់អាចថត។ អាច Live ផ្សាយផ្ទាល់។ អាចសរសេរ។ អាចកាត់ត។ អាចបង្កើតរូបភាពដោយ AI។ អាចចែករំលែក។ ហើយអាចទៅដល់មនុស្សរាប់សែននាក់ ក្នុងរយៈពេលប៉ុន្មាននាទី»។

បន្ថែមពីនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា នេះជាឱកាសដ៏សំខាន់សម្រាប់សង្គម។ ប៉ុន្តែវាក៏បង្កើតបញ្ហាប្រឈមដ៏ធំផងដែរ។ ការមានមធ្យោបាយផ្សាយ មិនមានន័យថាមានវិជ្ជាជីវៈ។ ការមាន Facebook Page មិនធ្វើឱ្យមនុស្សម្នាក់ក្លាយជាអ្នកសារព័ត៌មានដោយស្វ័យប្រវត្តិនោះទេ។ ការមានអ្នក Follow មួយលាននាក់ មិនធ្វើឱ្យព័ត៌មានមួយក្លាយជាការពិតបានទេ។ វីដេអូមួយដែល Viral មិនមានន័យថាវីដេអូនោះត្រឹមត្រូវ។ ព័ត៌មានមួយត្រូវ Share រាប់ម៉ឺនដង ក៏មិនអាចធ្វើឱ្យព័ត៌មានមិនពិតក្លាយជាព័ត៌មានពិតបានដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានពញ្ញាក់ស្មារតីដល់អ្នកសារព័ត៌មានសូមឱ្យបងប្អូនចងចាំថា៖ «ការមានអ្នកទស្សនាច្រើនមិនមែនជាសេចក្តីទុកចិត្តថារឿងនោះពិតទេ។ ការចែកផ្សព្វផ្សាយច្រើន មិនមែនជាជំនឿទុកចិត្តទេ និងក៏មិនមែនបញ្ជាក់ថាយើងមានវិជ្ជាជីវៈទេ។ អ្វីដែលធ្វើឱ្យមនុស្សម្នាក់ក្លាយជាអ្នកសារព័ត៌មានវិជ្ជាជីវៈ គឺការគោរពការពិត គឺការផ្ទៀងផ្ទាត់, ការស្គាល់ប្រភព, ការបែងចែកព័ត៌មាន និងមតិយោបល់, ការគោរពសិទ្ធិអ្នកដទៃ, ភាពស្មោះត្រង់, ភាពឯករាជ្យវិជ្ជាជីវៈ, ការគោរពក្រមសីលធម៌, ការយល់ដឹងច្បាប់ និងការទទួលខុសត្រូវចំពោះសាធារណជន។ មនុស្សម្នាក់អាចក្លាយជាអ្នកបង្ហោះព័ត៌មានក្នុងរយៈពេលតែមួយនាទី។ ប៉ុន្តែដើម្បីក្លាយជាអ្នកសារព័ត៌មានវិជ្ជាជីវៈ ត្រូវការពេលវេលា ការរៀនសូត្រ វិន័យ ការអនុវត្ត បទពិសោធន៍ និងសីលធម៌»។

ជាមួយគ្នានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចង់ឱ្យបងប្អូនយល់ច្បាស់អំពីពាក្យ «ព័ត៌មានក្លែងក្លាយ»។ មិនមែនព័ត៌មានដែលយើងមិនចូលចិត្តទាំងអស់សុទ្ធតែជាព័ត៌មានក្លែងក្លាយទេ។ មតិយោបល់ខុសពីយើង ក៏មិនមែនជាព័ត៌មានក្លែងក្លាយ។ ការរិះគន់រដ្ឋាភិបាល ក៏មិនអាចហៅថាជាព័ត៌មានក្លែងក្លាយដោយស្វ័យប្រវត្តិដែរ។ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត គឺត្រូវពិនិត្យលើអង្គហេតុ៖ តើវាមានការបង្កើត កែប្រែ បំភ្លៃ ឬយកព័ត៌មានចាស់ទៅដាក់ក្នុងបរិបទថ្មីដែលធ្វើឱ្យសាធារណជនយល់ខុស ឬទេ? រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កេតធ្ងន់ថា ការបង្ហោះ ឬ Share មិនមែនជាអំពើខុសច្បាប់ដោយខ្លួនវាទេ។ ប៉ុន្តែការទទួលខុសត្រូវអាចកើតឡើងអាស្រ័យលើខ្លឹមសារ ចេតនា ផលប៉ះពាល់ និងបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ។

គោលការណ៍នៃក្រមព្រហ្មទណ្ឌក៏កំណត់ថា អំពើណាមួយអាចទទួលទោសព្រហ្មទណ្ឌបាន លុះត្រាតែមានច្បាប់កំណត់ជាមុន និងបុគ្គលម្នាក់ៗទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។ ដូច្នេះ កុំគិតថា «ខ្ញុំមិនមែនជាអ្នកបង្កើតទេ ខ្ញុំគ្រាន់តែ Share» ហើយគិតថាគ្មានការទទួលខុសត្រូវអ្វីសោះ។ មុន Share ត្រូវសួរ៖ ប្រភពណា? ពិត ឬទេ? មាន Context ពេញលេញ ឬទេ? តើខ្ញុំកំពុងជួយផ្សព្វផ្សាយព័ត៌មានដែលអាចបំភ្លៃ កំហុស ឬប៉ះពាល់សិទ្ធិអ្នកដទៃ ឬទេ?៕

k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640