សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, November 05, 2026

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយ លូ និងស្ថានីយ៍បូមទឹក ដើម្បីរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញមួយព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យមើលប្រឡាយ លូ និងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណា អាចរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកបឹងសាឡាង ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យស្តារប្រឡាយបឹងសាឡាង និងការសិក្សា ដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយនិងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង១០៥៣ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរអង្វែង។

ក្រោយពីបានពិនិត្យប្រឡាយ និងស្ថានីយមបូមទឹកបឹងសាឡាងហើយ ឯកឧត្តម ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឲ្យមន្រ្តីជំនាញ ពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឲ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ដោយប្រឡាយទួលសំពៅនេះ មានប្រវែង៩គីឡូម៉ែត្រ ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យសិក្សាពីគម្រោងអាទិភាព ដើម្បីដោះស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរុស្ស៉ី ពិសេសនៅចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយ និងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែល ដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីប្រាប់អាជ្ញាធរ សង្កាត់ ខណ្ឌ ចុះមកធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលធ្វើឲ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង៕2026

k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640