សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 06, 2026

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋទាំង១៧ភូមិ ស្មើនឹង២១ ៧៤៩ បណ្ណ នៅស្រុកស្វាយចេក

ចំនួនអ្នកទស្សនា: Views


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន ១៧ ភូមិ ស្ថិតនៅក្នុងឃុំសារង្គ និង ឃុំថ្នាំ ស្រុកភ្នំស្វាយចេក ខេត្តបន្ទាយមានជ័យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោយបញ្ចប់ការវាស់វែង និងបិទផ្សាតុំយជាសាធារណៈ។


ក្នុងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋទាំង១៧ ភូមិ ស្មើនឹង២១ ៧៤៩ បណ្ណ ប្រារព្ធធ្វើនៅបរិវេណវត្តប្រាសាទភាសត្បូង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦។


នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកឡើងថា ការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែ ស៊ីជម្រៅ ជាមួយ នឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ៖ ១-ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ, ២-ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និង៣-ការផ្តល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ គឺសំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ ថា ការងារចុះបញ្ជីដីធ្លី គឺដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី។


ឯកឧត្តមអភិបាលខេត្ត បន្តថា ការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិ មាននីតិវិធីពីរ គឺការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ដែលគេឱ្យឈ្មោះថា ការចុះបញ្ជីដាច់ដោយដុំ និងការចុះបញ្ជីមួយឃុំម្តងៗ តាមការកំណត់របស់រាជរដ្ឋាភិបាល ដែលគេហៅថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ។


ក្នុងនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីធ្លី ដែលត្រូវទទួលបណ្ណសូមប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លី ឱ្យបានត្រឹមត្រូវ នឹងត្រូវទុកដាក់ឱ្យល្អ ចៀសវាងការខូចខាតឬបាត់ដោយប្រការណាមួយ។ ព្រមទាំង បានណែនាំឃុំនិងភូមិ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដី ដើម្បីឱ្យពួកគាត់មកទទួលបណ្ណកម្មសិទ្ធិដីធ្លី នៅលើទីតាំងដែលក្រុមការងារផ្ទះបានរៀបចំឱ្យផ្តល់ជូន ឱ្យទាន់ពេលវេលាកំណត់។ 


សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានរយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ផុតរយៈពេលកំណត់មន្រ្តីជំនាញមន្ទីរ នឹងបន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640