សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, November 20, 2026

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យការងារថែទាំខួបផ្លូវ ២កំណាត់ ដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views



(កំពង់ឆ្នាំង)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ (Reseal DBST) ផ្លូវចំនួន ២កំណាត់ ប្រវែងសរុប ៩ ១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៥,៥ម៉ែត្រ ស្ថិតក្នុងឃុំ៣ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ថ្លែងនាឱកាសនោះលោក ឈឹម សៅគី បានឱ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសផ្លូវគមនាគមន៍ត្រូវបានចាត់ទុកជាគន្លឹះដ៏សំខាន់ ព្រោះថា ផ្លូវថ្នល់ល្អ និងជួយសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ និងការធ្វើធុរកិច្ចនានា ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិទាំងមូល។

លោករដ្ឋលេខាធិការប្រចាំការ បន្តថា ជុំវិញបញ្ហាផ្លូវនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតរវាងតំបន់ ជនបទ និងទីក្រុងតាមរយៈការវិនិយោគបន្តបន្ទាប់ផ្លូវជនបទ ទឹកស្អាត អនាម័យ សាលារៀន និងមណ្ឌលសុខភាពជាដើម ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាចាំបាច់ និងមានជីវភាពកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរលោកបានជួបសំណេះសំណាល និងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋានចំពោះការទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ, លោកថាការងារថែទាំខួបដោយក្រាលកៅស៊ូបន្ស៊ីឡើងវិញ បានកសាងឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»។

ជាក់ស្តែងពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង បានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននិងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោក ឈឹម សៅគី បន្ថែមថា ក្នុងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពី ការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទ តភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពរបស់សហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ និងភូមិគំរូផងដែរ៕

k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640