ថ្ងៃ អាទិត្យទី6​ ខែ មេសា ឆ្នាំ 2025

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Tuesday, April 01, 2025

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព

ចំនួនអ្នកទស្សនា: 0 Views

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយលោក TAKAHASHI Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

ក្នុងជំនួប លោក TAKAHASHI Fumiaki បានវាយតម្លៃខ្ពស់ចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែងទាក់ទាញនិងគាំទ្រការវិនិយោគ ឆ្លើយតបនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅការអភិវឌ្ឍដោយចីរភាព។

លោកបណ្ឌិត អ៊ាង បានលើកឡើងពី គោលបំណងសំខាន់ ក្នុងឱកាសជួបជាមួយលោករដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះលោកបានលើកឡើងថា នឹងមានក្រុមហ៊ុន ក៏ដូចជាសប្បុរសជនជប៉ុនជាច្រើនទៀត នាំយកមកនូវបច្ចេកវិទ្យា និងការគាំទ្រដល់កម្ពុជា ដែលចូលរួមលើកកម្ពស់ការងារដល់ប្រជាពលរដ្ឋ និងការការពារបរិស្ថានផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម JCA ដែលបានចូលរួមចំណែក ក្នុងការជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា និងបានគាំទ្រដល់កម្ពុជា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តី បានជំរុញឱ្យសមាគម ក៏ដូចជាអង្គការដៃគូ បន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធនធានធម្មជាតិ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃ ពីមុខរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់ និងការវិនិយោគបៃតង ដែលជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640