សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Monday, November 24, 2025

អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់

ចំនួនអ្នកទស្សនា: Views

 អតីតពលករត្រឡប់មកពីថៃ នៅខេត្តបន្ទាយមានជ័យ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់

(បន្ទាយមានជ័យ)៖ អតីតពលករត្រឡប់មកពីថៃ នៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ បានអរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារដល់ផ្ទះរបស់ពួកគាត់ ដោយមិនមានចំណាយលើអ្វីទាំងអស់។

ការអរគុណនេះ បន្ទាប់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកមង្គលបូរី នៅថ្ងៃទី២២ ខែវិច្ឆិកា និងនៅស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយបាននាំយកឱកាសការងារជាង ៦ពាន់កន្លែង ជូនបងប្អូនអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ។

លោក អួប បូរិន អតីតពលករមកពីថៃ បានប្រាប់ថា ពិព័រណ៍ការងារដែលក្រសួងការងារ បានរៀបចំនៅក្នុងស្រុករបស់លោកនេះ គឺពិតជាល្អសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ ដោយបាននាំយកឱកាសការងារជាច្រើនពាន់កន្លែង។ ក្រៅពីនេះ ក្រសួងការងារ ក៏បានរៀបចំការដឹកជញ្ជូន អាហារ ភេសជ្ជៈ កាហ្វេ និងកាត់សក់ដោយឥតគិតថ្លៃ ថែមទៀតផង។

លោក អួប បូរិន បានបន្ថែមថា៖ «សម្រាប់ខ្ញុំអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារយ៉ាងខ្លាំង ដែលបានរៀបចំពិព័រណ៍ការងារ ដែលងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ស្វែងរកការងារកាន់តែងាយស្រួលជាងមុន»។

ចំណែកអ្នកស្រី ចេក រ៉យ អតីតពលករមកពីថៃដែរ បានប្រាប់ឱ្យដឹងថា អ្នកស្រី និងអតីតពលករផ្សេងទៀតក្នុងស្រុកព្រះនេត្រព្រះ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេដោយឥតគិតថ្លៃ នៅពេលមកចូលរួមពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ។

អ្នកស្រីបានបន្ដថា ក្រុមការងាររបស់ក្រសួង មានភាពរួសរាយរាក់ទាក់ និងបានណែនាំឱ្យអ្នកស្រី និងអតីតពលករផ្សេងទៀត ដាក់ពាក្យធ្វើការងារដែលមានជាច្រើនកន្លែង និងច្រើនវិស័យ។ អតីតពលកររូបនេះបានបន្ថែមថា៖ «ខ្ញុំអរគុណដល់ក្រសួង និងថ្នាក់ដឹកនាំធំៗតែម្ដង ដែលបានរៀបចំពិព័រណ៍ការងារជូនដល់អតីតពលករ»។

ទាំងលោក អួប បូរិន និងអ្នកស្រី ចេក រ៉យ សុទ្ធតែបានអំពាវនាវដល់បងប្អូនអតីតពលករ នៅក្នុងខេត្តសៀមរាបដែលមិនទាន់មានការងារធ្វើ សូមទៅចូលរួមពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅចុងសប្ដាហ៍ក្រោយនេះ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640