សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, February 05, 2026

ចម្លាក់ទេវកថាព្រះនារាយណ៍ (វិស្ណុ) ដ៏ល្អឥតខ្ទោះ នៅលើជញ្ជាំងឥដ្ឋប្រាសាទក្រវ៉ាន់

ចំនួនអ្នកទស្សនា: Views

 ចម្លាក់ទេវកថាព្រះនារាយណ៍ (វិស្ណុ) ដ៏ល្អឥតខ្ទោះ នៅលើជញ្ជាំងឥដ្ឋប្រាសាទក្រវ៉ាន់

(សៀមរាប)៖ ប្រាសាទក្រវ៉ាន់តាំង នៅចន្លោះលើដងផ្លូវពីអង្គរវត្ត ស្រះស្រង់ និងបន្ទាយក្តី។ ប្រាសាទនេះ មានតួប៉មចំនួន៥សាងសង់ពីឥដ្ឋនៅលើខឿនថ្មបាយក្រៀមតែមួយ ដែលជាគំរូប្រាសាទឥដ្ឋតែមួយគត់ នៅប្រទេសកម្ពុជា។

ប្រាសាទនេះ កសាងឡើងនៅដើមសតវត្សទី១០ នៃគ្រិស្ដសករាជក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ដើម្បីឧទ្ទិសចំពោះព្រះនារាយណ៍ (វិស្ណុ) ក្នុងព្រហ្មញ្ញសាសនា។ បើទោះបីជាប្រាសាទនេះមានទ្រង់ទ្រាយតូច តែចម្លាក់បដិមានៅលើជញ្ជាំងឥដ្ឋពុំមានពីរទេ។

តួប៉មទាំងប្រាំរបស់ប្រាសាទនេះ បែរមុខទៅទិសខាងកើតតាមខ្លោងទ្វារមួយបើកចំហ និងទិសបីទៀតមានទ្វារបញ្ឆោត សសរ និងផ្តែរធ្វើអំពីថ្មភក់។ ក្នុងចំណោមតួទាំងប្រាំនេះ មានតែតួកណ្តាល និងតួជាប់ខាងជើងទេ ដែលមានចម្លាក់បដិមាលើជញ្ជាំងឥដ្ឋផ្ទៃខាងក្នុង។ រីឯជញ្ជាំងលើតួដទៃទៀត ទំនងជាពុំទាន់បានឆ្លាក់រចនាសម្រេច។ នៅតាមជញ្ជាំងទាំងបីនៃតួកណ្តាល មានក្បាច់ចម្លាក់រឿងព្រះនារាយណ៍ (វិស្ណុ) សំខាន់ៗ ដូចជា ត្រីវិក្រម (អវតាជាព្រាហ្មតឿ) ព្រះនារាយណ៍ព្រះហត្ថប្រាំបីដែលមានរូបក្រពើនៅពីលើ និងជាពិសេសចម្លាក់ព្រះនារាយណ៍គង់លើយានជំនិះគ្រុឌ។

លើសពីចម្លាក់លើឥដ្ឋ ក៏មានរូបគំនូរត្របកផ្កាឈូកសំយុងចុះក្រោមមួយជួរព័ទ្ធជុំវិញផ្នែកខាងលើជាប់ពិដាន ដែលសព្វថ្ងៃរលុបស្ទើរអស់។ ចំណែកឯលើជញ្ជាំងក្នុងតួខាងជើង បង្ហាញពីចម្លាក់រឿងព្រះជយាព្រះនារាយណ៍ គឺព្រះនាងលក្ស្មី។ ជាពិសេស លើជញ្ជាំងខាងត្បូងមានបង្ហាញព្រះនាងលក្ស្មីអមដោយអ្នកហែរហមពីររូបអង្គុយសងខាង។

សូមរំលឹកថា ប្រាសាទក្រវ៉ាន់បានទទួលការជួសជុលអភិរក្សនៅទសវត្សឆ្នាំ១៩៦០ ដោយមន្ទីរអភិរក្សដ្ឋានអង្គរ និងអ្នកជំនាញនៃសាលាបារាំងចុងបូព៌ា៕


k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640