ថ្ងៃ ចន្ទ័ទី7​ ខែ មេសា ឆ្នាំ 2025

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, March 21, 2025

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចុះទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀននិងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា​នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

ចំនួនអ្នកទស្សនា: 0 Views

(កណ្ដាល)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី យូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) អង្គការខេប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមហ៊ុនស្មាត (Smart Axiata) ក្រុមហ៊ុន Viettel Group (Metfone) ក្រុមហ៊ុន Cellcard ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) និងលោកគ្រូ អ្នកគ្រូ។

សូមបញ្ជាក់ដែរថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលក្នុងនោះ មានសកម្មភាពសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការផលិតមាតិកាអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស(គ្រូបង្រៀន) ពីរបៀបប្រើប្រាស់ថ្នាលគ្រប់គ្រងការសិក្សា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640