សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, February 05, 2026

ឧបនាយករដ្ឋមន្ដ្រី ស សុខា សរសេីរអគ្គនាយកដ្ឋាន ៤ក្រោមចំណុះក្រសួងមហាផ្ទៃ ដែលបានដើរលឿនជាងគេ ក្នុងការអភិវឌ្ឍន៍ឌីជីថល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះអគ្គនាយកដ្ឋានចំនួន៤ រួមមាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអភិវឌ្ឍន៍បច្ចេកវិទ្យា ឱ្យដើរលឿនជាងគេ ស្របតាមយុទ្ធសាស្ដ្ររបស់ក្រសួងមហាផ្ទៃ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា «ក្នុងរយៈពេល ៣ឆ្នាំនេះ អគ្គនាយកដ្ឋានកំពុងដើរលឿនជាងគេ ក្នុងវិស័យឌីជីថលនេះ មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ»។

ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការរៀបចំកិច្ចការងារតាមប្រព័ន្ធឌីជីថល ពិតជាមានសំខាន់ ដើម្បីបម្រើឱ្យវិស័យការងារផ្សេងៗ៕


k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640