សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, February 06, 2026

លោក ត្រាំ ច្រានចោលសំណើរបស់លោក ពូទីន ដែលចង់បន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ New START រយៈពេល១ឆ្នាំ

ចំនួនអ្នកទស្សនា: Views

លោក ត្រាំ ច្រានចោលសំណើរបស់លោក ពូទីន ដែលចង់បន្តសុពលភាពសន្ធិសញ្ញានុយក្លេអ៊ែរ New START រយៈពេល១ឆ្នាំ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ កុម្ភៈបានច្រានចោលសំណើមួយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដើម្បីបន្តសុពលភាព ដោយស្ម័គ្រចិត្តលើសន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ បន្ទាប់ពីសន្ធិសញ្ញាដែលដាក់កម្រិតលើការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររវាងមហាអំណាចទាំង២ជាង២ទសវត្សរ៍មកនេះបាន ផុតកំណត់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ New START បានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍ ខណៈមនុស្សមួយនៅក្នុងសហរដ្ឋអាមេរិកបាននិយាយថាសន្ធិសញ្ញានេះបានដាក់កំហិតលើ សមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឱ្យបានគ្រប់គ្រាន់ដើម្បីកំញើញចិន និងរុស្ស៉ី។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បាននិយាយថា «ជាជាងការបន្តសុពលភាព New START...យើងគួរតែឱ្យអ្នកជំនាញនុយក្លេអ៊ែររបស់យើងធ្វើការលើសន្ធិសញ្ញាថ្មីមួយដែលល្អប្រសើរ និងទំនើប ព្រមទាំងមានអាយុកាល យូរអង្វែងនៅពេលអនាគត»

ការលើកឡើងរបស់លោក ត្រាំ គឺជាការឆ្លើយតបទៅនឹងសំណើមួយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលចង់ឱ្យភាគីទាំង២បន្តអនុវត្តតាមសន្ធិសញ្ញា New START រយៈពេល ១ឆ្នាំទៀត។ New START ជាសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរចុងក្រោយគេបំផុតរបស់សហរដ្ឋអាមេរិក និងរុស្ស៉ី។ ម្លោះហើយការផុតកំណត់នៃសន្ធិសញ្ញានេះកំពុងបង្កការព្រួយបារម្ភពីហានិភ័យ នៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅក្នុងបរិបទដែលស្ថានការណ៍ពិភពលោកកំពុងតានតឹង និងពោរពេញដោយជម្លោះ៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640