ថ្ងៃ សៅរ៍ទី12​ ខែ មេសា ឆ្នាំ 2025

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, March 27, 2025

មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជ្រាបការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដល់បណ្តាសាកលវិទ្យាល័យចំនួន៣៧

ចំនួនអ្នកទស្សនា: 0 Views

(ភ្នំពេញ)៖ លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារជំនាញ និងបណ្តាសាកលវិទ្យាល័យចំនួន ៣៧ ដែលក្នុងនោះ មានគ្រឹះស្ថានរដ្ឋចំនួន១៩ និងឯកជនចំនួន១៨។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដោយផ្ដល់ឱកាសឱ្យគ្រប់សាកលវិទ្យាល័យទាំងអស់ដែលមានចំណាប់អារម្មណ៍អាចធ្វើការស្នើសុំប្រព័ន្ធយកទៅប្រើប្រាស់។ ប្រព័ន្ធនេះនឹងចូលរួមចំណែកពង្រឹងអភិបាលកិច្ចនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធឧត្តមសិក្សាទំនើប។

ក្នុងនោះដែរ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មានមុខងារស្នូលចំនួន៣ សំខាន់ៗរួមមាន៖

១៖ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដែលមានឈ្មោះថា សាកលវិទ្យាល័យ ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មានរបស់និស្សិត រៀបចំឆ្នាំសិក្សា កាលវិភាគសិក្សា ពេលវេលានិងថ្នាក់របស់និស្សិត រៀបចំមុខវិជ្ជាសម្រាប់សិស្សនិស្សិតអាចចុះឈ្មោះតាមរយៈអនឡាញ ការធ្វើការវាយតម្លៃទៅលើសិស្សនិងគ្រូ ការផ្តល់ព័ត៌មាននិងជូនដំណឹងដល់សិស្សតាមរយៈប្រព័ន្ធ គ្រប់គ្រងនិងតាមដានការចុះកម្មសិក្សារបស់និសិ្សត ការដាក់ពិន្ទុនិងចំណាត់ថ្នាក់ ចេញព្រឹត្តិបត្រពិន្ទុ វិញ្ញាបនបត្រ ទាញយករបាយការណ៏និស្សិត និងរបាយការណ៏ផ្សេងៗ។

២៖ ប្រព័ន្ធគ្រប់គ្រងការសិក្សា ដែលមានឈ្មោះថា រៀន ជាប្រព័ន្ធដែលអនុញ្ញាតឲ្យសិស្សនិស្សិត រៀនសូត្រលើប្រព័ន្ធតាមរយៈអនឡាញ ធ្វើកិច្ចការសាលា តាមដានកាលវិភាគ ពិន្ទុប្រលង ចំណាត់ថ្នាក់ តាមដានវត្តមាន ព្រឹត្តិបត្រពិន្ទុ ទទួលបានព័ត៌មានផ្សេងៗពីការសិក្សាតាមរយៈប្រព័ន្ធ ពិនិត្យមើល និងទាញយក ID CARD និងការស្នើរសុំឯកសារផ្សេងៗ។ លើសពីនេះទៀត សិស្សនិស្សិត ឬអាណាព្យាបាលសិស្សអាចទូទាត់ថ្លៃសិក្សា តាមរយៈប្រព័ន្ធ KHQR ដែលជាទំនើបកម្មក្នុងយុគសម័យឌីជីថល។

៣៖ ប្រព័ន្ធបណ្ណាល័យ ដែលមានឈ្មោះថា បណ្ណាល័យ ជាប្រព័ន្ធដែលអនុញ្ញាតឲ្យឧត្តមសិក្សាគ្រប់គ្រងធនធានបណ្ណាល័យ ប្រកបដោយប្រសិទ្ធភាព ក្នុងការប្រើប្រាស់តាមរយៈអនឡាញ និងគ្រប់គ្រងសៀវភៅ ការពិនិត្យលើការខ្ចីនិងប្រគល់សងត្រលប់មកវិញ ក៏ដូចជាការស្វែងរកសៀវភៅអេឡិចត្រូវនិច ការគ្រប់គ្រងព័ត៌មាននិងរបាយការណ៏របស់អ្នកប្រើប្រាស់ ជាពិសេសការជូនដំណឹងដោយស្វ័យប្រវត្តិអំពីកាលបរិច្ឆេទកំណត់ការសងសៀវភៅត្រលប់មកវិញយឺត ជាដើម៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640