ថ្ងៃ អាទិត្យទី6​ ខែ មេសា ឆ្នាំ 2025

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Thursday, March 27, 2025

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀន គឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់ និងចូលរួមទាំងអស់គ្នា

ចំនួនអ្នកទស្សនា: 0 Views

(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ ក្នុងឱកាសលោកជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន លោក លោកស្រី ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងរាយការណ៍អំពីលទ្ធផលនៃអង្គសន្និបាតជូន ឯកឧត្តមសន្តិបណ្ឌិត និងអង្គសន្និបាតទាំងមូលសរុបជិត២៥០នាក់។

ថ្លែងក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសនោះ លោកសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នេត សាវឿន កោតសរសើរជូនចំពោះលោក ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយ

ជូនដល់រាជរដ្ឋាភិបាល អនុវត្តគោលនយោបាយ ដ៏មានសារៈសំខាន់ សម្រេចបានលទ្ធផលជាទីផ្លែផ្កា និងអត្ថប្រយោជន៍យ៉ាងច្រើនឥតគណនា សម្រាប់ពលរដ្ឋរងគ្រោះ ងាយរងគ្រោះ មានហានិភ័យនានា រួមទាំងអតីតយុទ្ធជនដែលបានលះបង់ជាច្រើនចំពោះសង្គមជាតិរបស់យើង។

ជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួង លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានថ្លែងលើកឡើងពីបញ្ហាគ្រឿងញៀនដោយសង្កត់ធ្ងន់ថា ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នាទៅនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែរ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា ហើយដើម្បីសម្រេចគោលបំណងនេះ គឺត្រូវចាប់ផ្តើមពីយើងម្នាក់ៗ ពីគ្រួសារនីមួយៗ។

ជាមួយគ្នានេះ លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងបន្តដោយរំលឹកពីគោលការណ៍សម្អាតផ្ទះយើង សម្អាតចកពីបឹង ដែលបានដាក់ចេញដោយសម្តេចធិបតី ដោយសំណូមពរដល់ក្រសួង ស្ថាប័ន និងអង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្តយកចិត្តអនុវត្តបទបញ្ជាលេខ០១ បប ឱ្យបានតឹងរឹង។

ដោយឡែកពាក់ព័ន្ធនឹងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសូមកោតសរសើរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអង្គការជាដៃគូនិងវិស័យឯកជន គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀនតាមរយៈការផ្តល់ការព្យាបាល និងស្តារនីតិសម្បទាដែលធ្វើឱ្យអ្នកញៀនគ្រឿងញៀនបានជាសះស្បើយ។

ជាមួយគ្នានេះដែរ ក្រសួងត្រូវដើរតួនាទីជាស្នូលបង្កើនប្រសិទ្ធភាពក៏ដូចជាពង្រឹងយន្តការត្រួតពិនិត្យនិងគ្រប់គ្រងចំពោះមជ្ឈមណ្ឌល និងមណ្ឌលស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនរបស់រដ្ឋ និងឯកជន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុតដោយក្នុងនោះត្រូវសហការជាប់ជាប្រចាំ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងសុខាភិបាល ក្នុងគោលបំណងសំដៅធានាឲ្យបាននូវស្តង់ដាគុណភាពសេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនតាមលក្ខណៈបច្ចេកទេស៕

k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640